យន្តហោះដឹកអ្នកដំណើរ ១៣២នាក់ជួបគ្រោះថ្នាក់ធ្លាក់នៅចិន

ប៉េកាំង៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន នៅថ្ងៃចន្ទនេះបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរប្រភេទប៊ូអីង ៧៣៧( Boeing 737 )បាន ធ្លាក់នៅតំបន់ភ្នំមួយក្នុងទីក្រុង Tengxian ខេត្ត Guangxi ភាគ ខាង ត្បូង ប្រទេសចិន។

អាជ្ញាធរចិនបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា យន្តហោះ នេះបានដឹកមនុស្ស ១៣២នាក់ ក្នុងនោះមានអ្នកដំណើរ ១២៣នាក់ និងនាវិក ៩នាក់។ ភ្លាមៗនេះ គេនៅមិនទាន់ដឹងថា តើ មានអ្នករងរបួស ឬអ្នកស្លាប់ប៉ុន្មាននាក់នៅឡើយទេ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បាននិយាយថា កិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះកំពុងដំណើរការ ហើយភ្លើងឆេះភ្នំមួយត្រូវបាន រាយការណ៍ បន្ទាប់ពីឧបទ្ទវហេតុនេះ។

ជើងហោះហើរ MU5735 បានធ្វើដំណើរពីទីក្រុង Kumming ទៅកាន់ទីក្រុង Guangzhou នៅពេលដែលវាជួបការលំបាក។ នេះបើតាមគេហទំព័រទិន្នន័យតាមដានការហោះហើរ។

គេហទំព័រផ្លូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ត្រូវបានបង្កើតឡើងនៅថ្ងៃចន្ទនេះ បន្ទាប់ពីមានព័ត៌មាន ថាយន្តហោះបានធ្លាក់។

គួរបញ្ជាក់ថា យន្តហោះដែលបានចុះបញ្ជី B-1791 ខាងលើនេះ ត្រូវបានបញ្ជាទិញដោយក្រុមហ៊ុននៅក្នុងខែមិថុនា ឆ្នាំ២០១៥ ហើយបានដំណើរការអស់រយៈពេល ៧ឆ្នាំមកហើយ៕
ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner