សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពលរដ្ឋខ្មែររស់នៅ អ៊ុយក្រែន មានចំនួន ២៣គ្រួសារ ហើយបន្តថា សម្តេច មិនមានការណែនាំឱ្យជម្លៀសពលរដ្ឋទាំងនោះចេញនោះឡើយ
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពលរដ្ឋខ្មែររស់នៅអ៊ុយក្រែន មានចំនួន ២៣គ្រួសារ ហើយបន្តថា សម្តេចមិនមានការណែនាំឱ្យជម្លៀសពលរដ្ឋទាំងនោះចេញនោះឡើយ គឺត្រូវរួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល និងពលរដ្ឋអ៊ុយក្រែន។ ការដែលមិនចង់ជម្លៀសពលរដ្ឋខ្មែរ នៅប្រទេសក្រៅមកមាតុប្រទេសវិញ ដោយសារសម្តេចតេជោ ហ៊ុន សែន យល់ថា យើងរស់នៅលើទឹកដីគេ ហើយធ្វើការនៅទីនោះ ប៉ុន្តែពេលមានបញ្ហាបែរជារត់ចោល គឺមិនមែនជារឿងត្រឹមត្រូវទេ។ ពេលនិយាយពីវិបត្តិដែលកំពុងកើតមាននៅអ៊ុយក្រែន សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា សម្តេចធ្លាប់បានចេញមុខសុំទោសប្រធានាធិបតីចិន ជំនួសនិស្សិតខ្មែរ ដែលបានរត់ចេញពីប្រទេសចិន ពេលចិនរងការរាតត្បាតដោយជំងឺកូវីដ១៩។ ការថ្លែងរបស់របស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញឡើងក្នុងឱកាស អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។