វគ្គបណ្តុះបណ្តាលលើជំនាញ “ទេសចរណ៍ បដិសណ្ឋារកិច្ច និងការគ្រប់គ្រងសហគមន៍” សម្រាប់សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ ខេត្តស្ទឹងត្រែង
ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍អភិវឌ្ឍផលិតផលទេសចរណ៍ សហការជាមួយលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានរៀបចំបើកវគ្គបណ្តុះបណ្តាលលើជំនាញ “ទេសចរណ៍ បដិសណ្ឋារកិច្ច និងការគ្រប់គ្រងសហគមន៍” ដែលប្រព្រឹត្តទៅសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ ស្ថិតនៅស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។
ពិធីបើកវគ្គនេះ បានប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ និងលោក ប៊ុន សុស្យា និងលោក កែន សុភី អនុប្រធាននាយកដ្ឋាន និងជាសមាជិកលេខាធិការដ្ឋាន (គ.ជ.អ.អ.)។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២២-២៥ ខែមីនា ឆ្នាំ២០២២ ដោយមានចូលរួមបង្ហាត់បង្រើនពីគ្រូឧទ្ទេស និងអ្នកជំនាញពីក្រសួងទេសចរណ៍ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍៕ ចាន់ វិចិត្រ