ជើងឯកការ៉ាតេអាស៊ីអាគ្នេយ៍ ត្រៀមធ្វើប្រកួតក្នុងសប្ដាហ៍នេះ (Video Inside)
ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៩ ឆ្នាំ២០២២ នឹងត្រៀមធ្វើការ ប្រកួតផ្លូវការក្នុងសប្តាហ៍នេះហើយ ដោយមានការចូលរួមមកពីបណ្តាប្រទេសក្នុងអាស៊ាន ទាំងអស់លើកលែងតែប្រទេសមីយ៉ាន់ម៉ា។
ការប្រកួតនឹងមានរយៈពេល៣ថ្ងៃគឺរវាង ពីថ្ងៃទី ២៥ដល់២៧មីនា នៅមជ្ឈមណ្ឌលកីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កីឡាករ ជើងឯកចំនួន១២១នាក់ ពីកម្ពុជា ប្រ៊ុយណេ ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម នឹងចូលរួមក្នុងការប្រកួតជ្រើសរើសជើងឯកការ៉ាតេអាស៊ីអាគ្នេយ៍លើកទី៩ នៅក្នុងប្រទេសកម្ពុជានេះ។
អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជាលោក វ៉ាត់ ចំរើន បានថ្លែងមុននេះថា ព្រឹត្តិ ការណ៍ដែលជិតមកដល់នេះ គឺជាយុទ្ធសាស្ដ្រដ៏សំខាន់របស់សហព័ន្ធក្នុងការវិនិច្ឆ័យអំពី កម្រិតបច្ចេកទេសនៃការរៀបចំសមត្ថភាព និងគុណផលរបស់កីឡាករ-កីឡាការិនីជម្រើស ជាតិ បន្ទាប់ពីឆ្លងកាត់ការប្រមូលផ្ដុំហ្វឹកហាត់ជាមួយគ្រូបង្វឹកបរទេស ដើម្បីត្រៀមការ ប្រកួត កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ផងដែរ។