ព្យាករណ៍ប្រចាំសប្ដាហ៍ ចាប់ពីថ្ងៃទី២៣ ដល់ ២៩ មីនា ឆ្នាំ២០២២ (Video Inside)

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងករណីគ្រោះធម្មជាតិផ្គរ រន្ទះនិងខ្យល់ កន្ត្រាក់ដែលអាចកើតមានក្នុងសប្តាហ៍ខាងមុខនេះ  ខណៈកម្ពុជាទទួលរងឥទ្ធិពលពីជ្រលង សម្ពាធទាបឥណ្ឌា និងខ្យល់បក់មកពីទិសអាគ្នេយ៍ ដែលនាំមកនូវសំណើមពីសមុទ្រចិន ខាង ត្បូង ។

យោងតាមការព្យាករណ៍ រវាងពីថ្ងៃទី២៣រហូតដល់ថ្ងៃទី២៩ ខែមីនា បណ្តាខេត្តនៅ តំបន់វាលទំនាបកណ្ដាល នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្ហូរ លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ យោងតាមការព្យាករណ៍នៅតំបន់វាលទំនាបកណ្តាល រវាងពីថ្ងៃ ២៨ និងថ្ងៃទី២៩ខែមីនា ភ្លៀងនឹងមានសន្ទុះកើនឡើង ។

ចំណែក បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន  នឹងអាចមានភ្លៀងក្នុងកម្រិតពី ខ្សោយទៅបង្ហូរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ដោយឡែកនៅតំបន់មាត់សមុទ្រនោះវិញ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។  តាមការព្យាករណ៍ នៅតំបន់មាត់សមុទ្រនោះ គឺនៅថ្ងៃទី២៨និង២៩ ខែមីនា ភ្លៀងនឹងមានសន្ទុះកើនឡើង ផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner