ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោជុំវិញបញ្ហានេសាទ និងបញ្ហាព្រៃលិចទឹកបឹងទន្លេសាប ថ្លែងថ្ងៃទី២៣ មីនា ២០២២
ត្រូវពង្រឹងការគ្រប់គ្រង និងការពារកន្លែងអភិរក្សជលផល ព្រៃលិចទឹក និងព្រៃកោងកាងឱ្យបានគង់វង្ស និងត្រូវមានវិធានការប្រកបដោយតម្លាភាព
ត្រូវបញ្ចប់ការរៀបចំវិសោធនកម្មច្បាប់ស្តីពីជលផល ដើម្បីពង្រឹងការគ្រប់គ្រង និងលិខិតបទដ្ឋានគតិយុត្ត
តើអភិបាលខេត្តជុំវិញបឹងទន្លេសាប និងក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការងារអ្វី បានជានាំឱ្យប្រជាពលរដ្ឋទន្ទ្រានយកដីអភិរក្សបឹងទន្លេសាប
សម្តេចតេជោកោតសរសើរចំពោះក្រុមការងារដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្នុងការរឹបអូសយកដីអភិរក្សាបឹងទន្លេសាបមកវិញ
ក្រសួងកសិកម្មមានក្បាលមួយ ជើងដល់ទៅ៣ និងស៊ីរដ្ឋមន្ត្រីអស់ជាច្រើន។ រៀនដល់បណ្ឌិតជលផល តែអនុវត្តការងារអត់គិតពីប្រយោជន៍ប្រជាជន
សម្តេចតេជោបញ្ជាឱ្យលុបបំបាត់បទល្មើសនេសាទ និងកម្ចាត់ក្រុមឈ្មួញទុច្ចរិតឱ្យអស់
សម្តេចតេជោណែនាំឱ្យទូរទស្សន៍ជាតិចាក់ផ្សាយឡើងវិញ នូវប្រសាសន៍របស់សម្តេចអត្ថាធិប្បាយលើការបញ្ជាឱ្យលុបបំបាត់ឡូតិ៍នេសាទ
សម្តេចតេជោណែនាំឱ្យប្រើឧទ្ធម្ភាគចក្រក្នុងប្រតិបត្តិការបង្ក្រាបពួកល្មើសនេសាទ និងវៃខ្នោះជនលើ្មស
សមត្ថកិច្ចបង្ក្រាបបានតែបទល្មើសតូចតាច តែមិនអាចបង្ក្រាបទល្មើសធំ។ បទល្មើសព្រៃឈើក៏ដូចគ្នាដែរ
ក្រសួងណាក៏ទារអំណាចដែរ តែពេលបានអំណាច មិនអនុវត្ត
បើបង្ក្រាបជនល្មើសនេសាទមិនបាន មិនបាច់ធ្វើអភិបាលខេត្ត ធ្វើរដ្ឋមន្ត្រី និងធ្វើមេនគរបាល មេយោធាទេ
ហាមផ្តាច់មិនឱ្យមានសកម្មភាពទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាបឡើងវិញ
កិច្ចប្រឹងប្រែងជាច្រើនរបស់ប្រជាជន និងរាជរដ្ឋាភិបាលរបស់យើងត្រូវកប់បាត់ ព្រោះតែមន្ត្រីខិលខូចឃុបឃិតជាមួយជនល្មើស
ត្រូវបន្តពង្រឹង និងពង្រីកសហគមន៍ព្រៃឈើ តាមរយៈប្រព័ន្ធកសិ-រុក្ខកម្ម និងការចិញ្ចឹមសត្វ ការគ្រប់គ្រងធនធាន ព្រៃឈើ និងសត្វព្រៃ ការស្តារព្រៃឈើ
ត្រូវបន្តធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ ការចូលរួមគាំទ្រ ការធានាចីរភាពបរិស្ថាន
ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរួមសហការស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើជលផល និងការកាប់រានដុតឈូសឆាយដីព្រៃឈើ ព្រៃលិចទឹកតាមគ្រប់រូបភាព
ត្រូវលើកកម្ពស់ការចូលរួមវិនិយោគពីវិស័យឯកជន ក្នុងគ្រប់ខ្សែច្រវាក់តម្លៃកសិកម្ម បង្កើតតំបន់កសិ-ឧស្សាហកម្មកែច្នៃសម្រាប់នាំចេញ ពង្រីកយន្តការអនុវត្ត “ផលិតកម្មកសិកម្មតាមកិច្ចសន្យា” ឱ្យបានកាន់តែទូលំទូលាយ៕