សម្តេចតេជោដាក់បញ្ជាដាច់ណាត់បង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិនៅបឹងទន្លេសាប (Video Inside)
សម្តេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាការបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិនៅ បឹងទន្លេសាប ខណៈសេចក្តីរាយការណ៍អំពីបទល្មើសនៅតែបន្ត។ ប្រសាសន៍ដាក់បទបញ្ជា នេះបានធ្វើឡើងនៅថ្ងៃទី២៣មីនាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុប ការងារប្រចាំឆ្នាំ២០២១និងលើកទិសដៅការងារថ្មីឆ្នាំ២០២២របស់ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ។
សម្តេចបានថ្លែងដាក់សំណួរបង្ហាញការងឿងឆ្ងល់ថាតើអភិបាលខេត្តជុំវិញបឹងទន្លេសាប ព្រម ទាំងក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការងារអ្វី បានជានាំឱ្យប្រជាពលរដ្ឋអាចទន្ទ្រានយកដីអភិរក្ស បឹងទន្លេសាប?
សម្តេចបានថ្លែងបង្ហាញក្តីព្រួយបារម្ភនៅថ្ងៃនេះផងដែរជុំវិញសកម្មភាពបំផ្លាញត្រីនៅបឹង ទន្លេសាប។ សម្តេចបានថ្លែងដាក់បញ្ជាការចុះបង្ក្រាបនូវសកម្មភាពខុសច្បាប់ទាំងនោះ។
ថ្លែងក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះក្រុម ការ ងារដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលជារដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយ កម្មនិងសំណង់ ក្នុងការរឹបអូសយកដីអភិរក្សបឹងទន្លេសាបដែលត្រូវជនខិលខូចទន្ទ្រាន ដោយ ខុសច្បាប់នោះ បានមកវិញ។