កម្ពុជាត្រៀមបញ្ជូនកងកម្លាំងកម្ទេចគ្រឿងផ្ទុះទៅអាហ្វ្រិកកណ្តាល (Video Inside)
កម្ពុជាបានត្រៀមនឹងបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនមួយកងធំថ្មីទៀតដើម្បីចួលរួមបំពេញ បេសកកម្មថែរក្សាសន្តិភាពនៅអាហ្វ្រិកកណ្តាល។
អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែង នៅ ថ្ងៃទី២៣ មីនានេះថា កម្លាំងថ្មីនេះ គឺជាកងកម្ទេចគ្រឿងផ្ទុះEOD សរុបមានចំនួន ៩៨នាក់។ កងកម្លាំងថ្មីនេះ នឹងត្រៀមបញ្ជូនទៅបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ក្នុង អំឡុងត្រីមាសទី៣។
មន្ត្រីមកពីទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិចំនួន៤រូប នាពេល នេះ កំពុងស្ថិតក្នុងប្រទេសកម្ពុជាដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃសមត្ថភាពជំនាញ វិជ្ជា ជីវៈប្រើប្រាស់សំភារៈកំទេចគ្រឿងផ្ទុះ EOD និងត្រួតពិនិត្យសំភារៈគ្រឿងបំពាក់នានា នៅមុន កម្លាំងមួកខៀវរបស់កម្ពុជានឹងត្រូវចេញបំពេញបេសកកម្មនាពេលខាងមុខ។