ព្រឹកនេះ! ថៃថាមានករណីកូវីដថ្មីៗ ជាង ២.៧ម៉ឺននាក់ទៀត
បាងកក៖ ថៃបានប្រកាស នាព្រឹកថ្ងៃទី២៤ មីនានេះថា រកឃើញវិជ្ជមានកូវីដប្រមាណ ២៧០០០នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ខណៈមានមនុស្សស្លាប់ព្រោះជំងឺនេះ ៨២នាក់ ។
ក្រសួងថា ក្នុងចំណោមអ្នកកើតកូវីដថ្មីៗ ទាំង ២៧០២៤នាក់ មានតែ ៤៦នាក់ប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនេះ ២៦៩៧៨នាក់គឺជាករណីឆ្លងក្នុងសហគមន៍។
ចាប់តាំងពីកើតមានកូវីដ១៩ លើកដំបូង កាលពីដើមឆ្នាំ២០២០ ថៃមានមនុស្សឆ្លងកូវីដ ៣,៤៥០,៩៨០នាក់ហើយ ជាសះស្បើយវិញ ៣,១៨៦,០៥២នាក់ រីឯមនុស្សស្លាប់វិញ កើនដល់ ២៧០២៤នាក់ គិតត្រឹមព្រឹកថ្ងៃទី២៤ មីនា៕ ប្រែសម្រួលដោយ៖ សារ៉ាត





លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ