Lionel Messi ‘គ្រោងនឹងបន្តនៅ PSG មួយរដូវកាលទៀត’ ទោះបីអ្នកគាំទ្រ និងឪពុកជំរុញឱ្យផ្ទេរទៅ Barcelona វិញក៏ដោយ

ខ្សែប្រយុទ្ធ LIONEL MESSI ត្រូវបានគេរាយការណ៍ថា គ្រោងនឹងបន្តនៅ Paris Saint-Germain មួយរដូវកាលទៀត ទោះបីជាត្រូវបានអ្នកគាំទ្រផ្ទាល់ជេរប្រមាថ និងឪពុកបានជំរុញឱ្យមានការវិលត្រឡប់ទៅ Barcelona វិញយ៉ាងខ្លាំងក៏ដោយ ។

មានការរំពឹងទុកជាច្រើនដែលបង្ហាញថា កីឡាករអាហ្សង់ទីនវ័យ ៣៤ ឆ្នាំ អាចចាកចេញពីក្លឹបយក្សរបស់បារាំង បន្ទាប់ពីលេងបានត្រឹមតែមួយរដូវកាល។

ប៉ុន្តែអ្នកកាសែត Matteo Moretto រាយការណ៍ថា Messi គ្រោងនឹងបន្តស្នាក់នៅ Parc des Princes មួយរដូវកាលទៀត ។
សូមជម្រាបថា Messi រកបានតែ២គ្រាប់ នៅ Ligue 1 ក្នុងការបង្ហាញខ្លួន ១៨ ប្រកួត នៅរដូវកាលនេះ ខណៈដែល PSG បានធ្លាក់ចេញពី Champions League ដោយសារក្រោមថ្វីជើង Real Madrid ។

អ្នកគាំទ្រ PSG បានសម្តែងការខឹងសម្បាហើយទាមទារអោយ Neymar និង Messi ដែលរកបាន ១លានផោន ក្នុងមួយសប្តាហ៍ ចាកចេញពីក្លឹប កំឡុងពេលការប្រកួតនៅ Ligue 1 ដោយយកឈ្នះ លើក្រុម Bordeaux ៕
ប្រភព ៖ The Sun
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner