ឯកឧត្តម វេង សាខុន៖ ក្នុងឆ្នាំ២០២១ ការនាំចេញកៅស៊ូរបស់កម្ពុជារកចំណូលបាន ៦១០លានដុល្លារ
អត្ថបទដោយ៖
ឈឹម ទីណា
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២១ កម្ពុជារកចំណូលបានពីការនាំចេញផលិតផលកៅស៊ូប្រមាណ ៦១០លានដុល្លារ បើធៀបនឹងឆ្នាំមុន មាន ៤៦៨លានដុល្លារ។
ឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងទៀតថា ថវិកាដែលប្រមូលបានខាងលើនេះ មានទំហំកៅស៊ូចំនួន ៣៧,០០០តោននៅឆ្នាំ ២០២១ បើធៀបនឹងឆ្នាំ ២០២០ ការនាំចេញកៅស៊ូបានត្រឹមតែ ៣៤,០០០តោនប៉ុណ្ណោះ។ ចំណែកចំណូលពីការនាំចេញឈើកៅស៊ូ បានចំនួនជាង ១,៥០០,០០០ដុល្លារបន្ថែមទៀតលើចំណូលកៅស៊ូ។
ការលើកឡើងបែបនេះរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើឡើងនៅក្នុងពិធីបិទសន្និបាទបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ នាពេលថ្មីៗនេះ៕ ប្រភព៖ កម្ពុជាថ្មី ដោយ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។