កិច្ចប្រជុំជាមួយមន្ទីរទេសចរណ៍ខេត្តក្រចេះ និងស្ទឹងត្រែង ដើម្បីពិភាក្សាលើខ្លឹមសារឯកសារជំនួយស្មារតីស្តីពីការរៀបចំបង្កើតសហគមន៍អេកូទេសចរណ៍តាមដងទន្លេលើ
អត្ថបទដោយ៖
ចាន់ វិចិត្រ
ឯកឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ រួមជាមួយលោក ខ្ចៅ កុសល ប្រធានផ្នែករៀបចំព្រឹត្តិការណ៍ និងលោក ជីម ឬទ្ធី ប្រធានផ្នែករៀបចំទទួលស្គាល់សហគមន៍ នៃលេខាធិការដ្ឋាន (គ.ជ.អ.អ.) បានជួបប្រជុំតាមប្រព័ន្ធ Zoom ជាមួយលោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ និងលោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ដើម្បីពិភាក្សាលើខ្លឹមសារឯកសារជំនួយស្មារតីស្តីពីការរៀបចំបង្កើតសហគមន៍អេកូទេសចរណ៍តាមដងទន្លេលើ ៕ ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។