ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល វិនិយោគក្នុងទុនជាច្រើនលានដុល្លារ នឹងសម្ពោធនៅចុងខែមីនានេះ
ភ្នំពេញ៖ បន្ទាប់ពីដាក់ដំណើរការកាលពីខែមករាកន្លងមក នៅពេលនេះផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដែលនេះគឺជាដំណឹងដ៏រីករាយសម្រាប់សាធារណជនដែលអាចអញ្ជើញមកកម្សាន្ត ខណៈពេលមានកម្មវិធីសប្បាយៗជាច្រើន រួមទាំងមានប្រូម៉ូសិនលើមុខទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់។

ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល មានភោជនីយដ្ឋាននិងហាងអាហារជាច្រើនដែលមានវត្តមាននៅទីនេះ មានដូចជា ហាងមាន់បំពង Louisiana Famous Fried Chicken, ហាងភីហ្សា Papa John’s Pizza, ហាងដំឡូងបំពង Potato Corner Cambodia, Food Park ដែលប្រមូលផ្តុំដោយអាហារចម្រុះ, Misigga BBQជាប្រភេទសាច់អាំងបែបកូរ៉េ , Pka K’nhey ម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់, Bong Crab សំរាប់អ្នកដែលចូលចិត្តគ្រឿងសមុទ្រ, Masaoមានដុតនំបុ័ងថ្មីៗក្តៅៗ, Steaklub សាច់គោsteak, ម្ហូបចិនមាននៅYaxin ព្រមទាំងហាងអាហារផ្សេងៗទៀត។ បន្ថែមពីលើនេះក៏មានហាងភេសជ្ជៈដ៏ឆ្ងាញ់ពិសារដូចជា ហាងកាហ្វេដ៏ល្បី Starbucks, ហាងកាហ្វេ Amazon, ហាងតែគុជ Fire Tiger ជាដើម។ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល មានហាងអាហារនិងភេសជ្ជៈជាច្រើនដែលរង់ចាំលោកអ្នកមកភ្លក្សរសជាតិទាំងអស់នោះ។

ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ក៏ជាកន្លែង ប្រមូលផ្តុំពិភពម៉ូតសម្លៀកបំពាក់បុរសនារី ទារក កុមារនិងយុវវ័យ ទាន់សម័យ មានដូចជា Wavera ដែលជាហាងលក់សម្លៀកបំពាក់ចម្រុះម៉ូត រួមមាន ហាងEP, FFashion, Sabina, Jeune Style, Mirah និង J.Niché។ ហាងលក់សម្លៀកបំពាក់ទារកនិងកុមារគួរអោយស្រលាញ់ Balabala ហើយក៏មានហាងលក់ស្បែកជើងNata និងហាងគ្រឿងអលង្កាដ៏ស្រស់សោភាពីហាងSWANនិង SIMPL’SELFទៀតផង។លើសពីនេះទៅទៀត បណ្តាហាងគ្រឿងអេឡិចត្រូនិច ដូចជា Kfour ដែលមានលក់សម្ភារៈអេឡិចត្រូនិចជាច្រើនប្រភេទ ហើយក៏មានហាង Bose លក់ឧបករណ៍បំពងសម្លេងផងដែរ។

មិនទាន់អស់ទេ! មជ្ឈមណ្ឌលកុមារដ៏ល្បី Doozii កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតានិងបុត្រធីតាតូចៗ ដែលតែងតែនាំកូនៗរបស់ខ្លួនមកលេងទីនេះជាប្រចាំ។ Doozii មានសកម្មភាពសម្រាប់កុមារជាច្រើនប្រភេទ ដែលធ្វើអោយប្អូនៗមកលេងម្តងហើយជាប់ចិត្តចង់មកលេងម្តងទៀត។ Doozii បំពាក់ដោយឩបករណ៍ទំនើបៗ ដែលប្អូនៗអាចយល់ដឹងពីបច្ចេកវិទ្យាបន្ថែមទៀត។ បន្ថែមពីនេះ ក៏មានមជ្ឈមណ្ឌលកម្សាន្ត Neo ដែលផ្តល់ការកម្សាន្តដល់យុវវ័យ។

ចាំអីទៀត! ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល នាពេលខាងមុខនេះ ដឹងតែសប្បាយហើយ! ចំណែកប្រូម៉ូសិន ពីបណ្តាហាងនានាវិញ ក៏មានច្រើនសន្ធាប់ដែរ! កុំភ្លេចមកលេងទាំងអស់គ្នាណា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ !
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណរភ្ជាប់ខាងក្រោម៖
https://www.facebook.com/chipmongsensok
https://www.facebook.com/ChipMongMalls


