ក្រុមមេដឹកនាំព្រមានពីហានិភ័យនៃវិបត្តិស្បៀងអាហារពិភព លោកមិនធ្លាប់មានពីមុនមក ដោយសារសង្រ្គាមអ៊ុយក្រែន

ព្រុចសែល៖ មេដឹកនាំប្រទេស G7 បានអំពាវនាវឱ្យមាន សម័យប្រជុំវិសាមញ្ញនៃក្រុមប្រឹក្សាអង្គការស្បៀងអាហារ និងកសិកម្ម ក្នុងគោលបំណងទប់ស្កាត់ជម្លោះអ៊ុយក្រែន ប្រែក្លាយទៅជាវិបត្តិស្បៀងអាហារពិភពលោក ខណៈ ដែលប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានបង្ហាញ “គំនិតផ្តួចផ្តើមសម្រាប់សន្តិសុខស្បៀង” ផ្ទាល់ខ្លួន របស់លោក។

យោងតាមសេចក្តីថ្លែងការណ៍ដែលបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍នៅឯកិច្ចប្រជុំកំពូល នៃបណ្តាប្រទេសដែល មានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ការវាយលុករបស់ រុស្ស៊ីលើប្រទេសជិតខាងរបស់ខ្លួន ធ្វើឱ្យសន្តិសុខស្បៀង ពិភពលោកស្ថិតនៅក្រោមសម្ពាធកាន់តែធ្ងន់ធ្ងរ។

ដូច្នេះហើយ មេដឹកនាំ G7 បានយល់ព្រមប្រើប្រាស់ ឧបករណ៍ និងយន្តការផ្តល់មូលនិធិទាំងអស់ ក៏ដូចជាស្ថាប័ន អន្តរជាតិពាក់ព័ន្ធ ដើម្បីដោះស្រាយ សន្តិសុខស្បៀង រួមទាំងការគាំទ្រសម្រាប់ការបន្តកិច្ចខិតខំប្រឹងប្រែងផលិតកម្មអ៊ុយក្រែន។
ទន្ទឹមគ្នានេះ លោក ម៉ាក្រុង បានព្រមានអំពីវិបត្តិស្បៀង អាហារ ពិភពលោកមួយរយៈ ហើយថ្មីៗនេះបានប្រកាស ពីវិធានការក្នុងស្រុកមួយចំនួនដែលត្រៀមរួចជាស្រេច ដើម្បីកាត់បន្ថយផលវិបាកនៃសកម្មភាពយោធានៅអ៊ុយក្រែន។
គួរបញ្ជាក់ថា រុស្ស៊ី និងអ៊ុយក្រែនគឺជាអ្នកផ្គត់ផ្គង់ដំណាំធំជាង គេបំផុតរបស់ពិភពលោក។

យោងតាមសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) បញ្ជាក់ថា ប្រទេសទាំងពីរ តំណាងឱ្យ ៥៣ភាគរយ នៃពាណិជ្ជកម្មពិភពលោកលើ ប្រេងផ្កាឈូករ័ត្ន និងគ្រាប់ពូជ និង ២៧ភាគរយ នៅក្នុង ស្រូវសាលី៕
ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner