អ្នកការទូតចិន៖ សហរដ្ឋអាមេរិកគួរតែបញ្ឈប់ ល្បែងស្តី បន្ទោស ហើយងាកមកសហការគ្នាដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន
វ៉ាស៊ីនតោន៖ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា អាមេរិក-ចិនអាចនឹងត្រូវការកិច្ចសហប្រតិបត្តិការដើម្បីបញ្ចប់ ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បើទោះបីជាមានវិធីសាស្រ្ត ផ្សេង គ្នារបស់ពួកគេក៏ដោយ។
អ្នកនាំពាក្យស្ថានទូតចិនលោក លីវ ពឹងយូ បានប្រាប់អ្នកយក ព័ត៌មានក្នុងសន្និសីទសារព័ត៌មានតាមអនឡាញមួយកាលពីថ្ងៃពុធទី២៣ខែមីនាថា ខ្ញុំជឿជាក់ថា ចិន និងអាមេរិកអាច សហការ គ្នាលើបញ្ហាអ៊ុយក្រែន។ ទោះបីជាចិន-អាមេរិកមាន ជំហរផ្សេងគ្នាលើបញ្ហាអ៊ុយក្រែនក៏ដោយ ក៏ភាគីទាំងពីរចាំ បាច់ ត្រូវសហការគ្នា។
ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការនោះ លោក លីវ បាន អះអាងថា ល្បែងស្តីបន្ទោសគួរតែបញ្ឈប់ ហើយការចោទ ប្រកាន់គួរតែត្រូវបានដោះស្រាយ និងថា លទ្ធផលភ្លាមៗ ត្រូវតែដោះស្រាយវិបត្តិឥឡូវនេះ ព្រោះយើងត្រូវបញ្ឈប់ការ ខាតបង់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយយើងមិន ចង់ឱ្យស្ថានការណ៍កើនឡើងដល់កម្រិតដែលយើងមិនអាចគ្រប់គ្រងបាននោះទេ។
អ្នកនាំពាក្យរូបនេះបន្ថែមថា ជម្លោះគួរតែត្រូវបញ្ចប់ តាម របៀបដែលរុស្ស៊ី និងអ៊ុយក្រែនឈានដល់ផ្លូវកណ្តាល ហើយ ឈានដល់កិច្ចព្រមព្រៀងមួយតាមរយៈការចរចា។
លោក លីវ បាននិយាយដូច្នេះថា ពួកគេមានក្តីកង្វល់… ប្រសិន បើទុក្ខកង្វល់ត្រូវបានដោះស្រាយនោះ ខ្ញុំគិតថា ពួកគេ (រុស្ស៊ី-អ៊ុយក្រែន)នឹងអាចបញ្ចប់សកម្មភាពយោធា ហើយ បន្ទាប់មកត្រឡប់ទៅតុចរចាវិញ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា