កម្ពុជា នៅតែរក្សាសន្តិភាព និង តម្កល់សន្តិភាព ជូនប្រជាជនកម្ពុជា
អត្ថបទដោយ៖
ហេង វណ្ណា
នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាសតម្កល់ «សន្ដិភាព» ជាអាទិភាពខ្ពស់ដដែល ហើយក៏ជាតម្រូវការចាំបាច់របស់មនុស្សជាតិគ្រប់ជាតិសាសន៍ទាំងអស់។ មុនពេលមិនទាន់មានសង្គ្រាមមនុស្សម្នាក់ៗ សម្បូរបែបក្នុងការនិយាយពីតម្រូវការបែបនេះ ឬបែបនោះ តែពេលមានសង្គ្រាម គឺផ្ដល់អាទិភាពចម្បងសម្រាប់សុខសន្ដិភាព។ សម្ដេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុន ដើម្បីពន្លត់ភ្លើងសង្គ្រាមហើយនាំយកសុខសន្ដិភាព សម្រាប់មាតុភូមិកម្ពុជា និងប្រជាជននោះ និង បានលើកជាឧទាហរណ៍សម្រាប់សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដែលពេលនេះប្រជាជន និងប្រធានាធិបតីអ៊ុយក្រែន បានផ្តល់អាទិភាពខ្ពស់ចំពោះសុខសន្តិភាព។ ខណៈអាទិភាពចម្បងរបស់កម្ពុជា គឺសុខសន្តិភាពនោះដែរ៕…ឃ្លីប…
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។