ក្រុមហ៊ុន Mint Innovation មានគំនិតច្នៃប្រឌិត ក្នុងការចម្រាញ់យកកម្ទេចមាសពីកាកសំណល់អេឡិចត្រូនិក

អត្ថបទដោយ៖
AMS OneMinute

គេត្រូវចំណាយពេលជាង ១សប្ដាហ៍ ដើម្បីចម្រាញ់យកមាស ១៥០ក្រាម ពីបន្ទះសៀគ្វីជាង ១តោន។ គេត្រូវកិនបន្ទះសៀគ្វីទាំងនោះឱ្យម៉ត់ ហើយលាយជាមួយធាតុគីមី។

ចំណុចពិសេសម្យ៉ាងដែលអាចឱ្យចម្រាញ់យកមាសចេញពីបន្ទះសៀគ្វីទាំងនោះ គឺគេប្រើប្រាស់អតិសុខុមប្រាណ (microscopic organism) ដើម្បីស្រូបយកកម្ទេចមាសដែលនៅលាយឡំនៅក្នុងកម្ទេចផេះទាំងនោះ។

បច្ចេកវិទ្យាថ្មីនេះជាដំណោះស្រាយដ៏ល្អមួយ ដែលចជួយដល់បរិស្ថាន សុខភាពប្រជាជន និងសេដ្ឋកិច្ចសង្គម។

📷 Business Insider

ads banner