អភិបាលស្រុកអូររាំង ជំរុញ និងលើកទឹកចិត្តដល់ស្ត្រី
ត្បូងឃ្មុំ៖លោក សៀក មុន្នី អភិបាលស្រុកអូររាំង បានអញ្ជើញ ចូលរួម នៅក្នុងពិធីអបអរសារទរខួបលើកទី១១១ ទិវានារី អន្តរជាតិ ៨ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រ ថ្ងៃនេះ ដើម្បី ចីរភាពនាពេល អនាគត» ដែលប្រព្រឹត្តទៅនៅសាល ប្រជុំ សាលាស្រុកអូររាំង នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។
ក្នុងឱកាសនេះលោក សៀក មុន្នី បានកោតសរសើរចំពោះ លោក ស្រី ជាក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មន្ត្រីរាជការរដ្ឋបាលស្រុក និងស្ត្រីទាំងអស់និងគាំទ្រគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារ ខេត្ត ក្រុង ស្រុក និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ សង្កាត់ ដែលបាននឹងកំពុងខិតខំប្រឹងប្រែង និងដើរ តួនាទី យ៉ាងសំខាន់ ក្នុងការជំរុញការលើកកម្ពស់បរិយាប័ន្ន និង សមធម៍ សង្គម ដើម្បីស្ត្រីនិងកុមារនិងជនងាយរងគ្រោះ ទទួលបាន កិច្ចការពារសិទ្ធនិងផលប្រយោជន៍។
នាឳកាសនោះ ក៏បានផ្តល់នូវវត្ថុអនុស្សាវរីយ៍ជូនដល់សមាជិក សមាជិកាទាំងអស់នូវរបស់អនុស្សាវរីយ៍មួយចំនួន៕
ដោយ ៖ ជា សេឌី










