សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំយល់ដឹងពីសុខភាពមាត់ធ្មេញ សុខភាពទូទៅ និងវិធានការសុខាភិបាល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ក្រោមការដឹកនាំរបស់ បងប្រុស ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និង លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចាត់ក្រុមការងារក្រុមគ្រូពេទ្យដោយសហការជាមួយសាលារាជធានីភ្នំពេញ អាជ្ញាធរខណ្ឌដង្កោ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំយល់ដឹងពីសុខភាពមាត់ធ្មេញ សុខភាពទូទៅក្នុងការរស់នៅប្រចាំថ្ងៃ និងវិធានការណ៍ការពារជំងឺកូវីដ ១៩ ៣កុំ ៣ការពារ ការពាក់ម៉ាស់ បាញ់អាកុល លាងដៃនឹងសាប៊ូឱ្យបានញឹកញាប់ ការធ្វើចត្តាឡីស័ក និងគំលាតសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ១៤៨នាក់ ។

ក្នុងឱកាសនោះ គណៈប្រតិភូ ក៏បាននាំយកម៉ាស់ ចំនួន ១,០០០ម៉ាស់ និង ជែលលាងដៃ ចំណុះ ៥០០ml ចំនួន ៥០០ដប ដែលជាអំណោយដ៍ថ្លៃថ្លារបស់បងប្រុស ហ៊ុន ម៉ាណែត និង បងស្រី ពេជ ចន្ទមុន្នី ប្រគល់ជូនដល់សាលាបឋមសិក្សាទួលសំបូរទុកសម្រាប់ប្រើប្រាស់ ដែលស្ថិតនៅក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner