ឯកឧត្តម ហ៊ុន ម៉ានី៖ ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងនឹងបន្តចងចាំក្រោមពាក្យស្លោក “បំភ្លេចម្តេចបាន” 

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋា​ភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានថ្លែងថា​ ជាពាក្យដែលថ្នាក់ដឹកនាំ (ជាយុវជនជំនាន់មុន) បានក្រើនរំឭកឱ្យយើង (ជាយុវជនជំនាន់ក្រោយ) ដែលកើតធំធាត់ និងមានឱកាសច្រើនជាងពួកគាត់ ចងចាំដល់សោកនាដកម្មដែលប្រទេសជាតិ និងប្រជាជនស្លូតត្រង់របស់កម្ពុជាបានឆ្លងកាត់និងពលីយ៉ាងអយុត្តិធម៌ក្នុងរបបខ្មែរក្រហម។ 

ការថ្លែងនះ​ ក្នុងពិធីសម្ពោធវិមាននៃការចង់ចាំ (អតីតទំនប់អាភាព ឫហៅម.៤០១) ស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ពិធីនេះ ប្រារព្ធធ្វើឡើង នៅភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ នៅព្រឹកថ្ងៃទី២៦​ ខែមីនា​ឆ្នាំ២០២២​នេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា​ “ទោះយើងមានសន្តិភាព ការអភិវឌ្ឍ ឱកាស និងមានភាពសម្បូរសប្បាយជាងអតីតកាលក្តី យើងមិនគួរណាភ្លេចទាំងស្រុងដល់សោដនាដកម្ម ដែលប្រទេសជាតិ និងប្រជាជនយើងបានឆ្លងកាត់ ជាពិសេសទុក្ខវេទនា ការព្រាត់ប្រាសនិងភាពសោកសង្រេងនានា ដែលជាផលនៃសង្រ្គាម។ ការបំភ្លេច ឬមិនទទួលស្គាល់ ថ្ងៃ៧ មករា គឺស្មើនឹងការបំភ្លេចអតីតកាល ការបំភ្លេចសោកនាដកម្ម និងការបំភ្លេចដល់ដួងវិញ្ញាក្ខន្ធរបស់អ្នកបាត់បង់ជីវិតផង និងភាពអយុត្តិធម៌សម្រាប់លោកតា លោកយាយ អ៊ុំពូមីង ដែលជាជនរងគ្រោះ និងជាសាក្សីក្នុងរបបនោះផង។”

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា​ “ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងនឹងបន្តចងចាំក្រោមពាក្យស្លោក “បំភ្លេចម្តេចបាន”​៕​ 

ដោយ៖ពលជ័យ

ads banner