រូបសំណាក «ព្រះថោងនាងនាគ» ត្រូវបានដឹកមកតម្កល់នៅរង្វង់មូល ព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
អត្ថបទដោយ៖
Kien Sereyvuth
រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ រូបសំណាក «ព្រះថោងនាងនាគ» មានកម្ពស់ ២១ម៉ែត្រ ដែលរចនាស្ថាបត្យកម្មដោយកូនខ្មែរ ត្រូវបានដឹកមកដល់រង្វង់មូល ព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រូបសំណាកព្រះថោងនាងនាគ បែរព្រះភ័ក្រឆ្ពោះទៅសមុទ្រ ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ ដែលជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ៕ ប្រភព ៖ ខេត្តព្រះសីហនុ