កំណើនអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅកម្ពុជាគិតត្រឹម ថ្ងៃទី២៦ ខែមីនា
ភ្នំពេញ៖ របាយការណ៍សង្ខេបដែលរៀបចំដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក១៩)បានបង្ហាញកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជាគិតពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ដល់ថ្ងៃទី ២៦ ខែមីនាឆ្នាំ២០២២ ដែលមានលទ្ធផលដូចតទៅ៖
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៦៤ភាគរយធៀប ជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,១១ ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៦៧ ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១២៣,០៥ភាគរយ ធៀបជាមួយនឹង ប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៤៨,៨៤ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។
ជារួមលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩២,៥៥ភាគរយ ៕
សូមជូនតារាងសង្ខេប៖