ក្រុមឧទ្ទាមហួធីនៃប្រទេសយេម៉ែន បានវាយប្រហារឃ្លាំងស្តុកប្រេងមួយកន្លែង កាលពីថ្ងៃសុក្រនៅទីក្រុង Jiddah ប្រទេសអារ៉ាប៊ីសាអូឌីត 🇸🇦 មុនការប្រណាំងរថយន្ត Formula One នៅក្នុងប្រទេសនេះ

អត្ថបទដោយ៖
AMS OneMinute

លោក Yehia Sarie អ្នកនាំពាក្យក្រុមហួធីប្រទេសយេម៉ែននិយាយថា ក្រុមឧទ្ទាមបានកំណត់គោលដៅលើទីតាំងក្រុមហ៊ុនប្រេង Aramco ក្នុងទីក្រុង Jiddah ស្ថិតនៅភាគអាគ្នេយ៍នៃអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុង និងជាទីតាំងដ៏សំខាន់សម្រាប់អ្នកធ្វើធម្មយាត្រាមូស្លីមធ្វើដំណើរទៅកាន់ទីក្រុង Mecca។

ការវាយប្រហារនេះបានកើតឡើងកំឡុងពេលដែលប្រទេសអារ៉ាប៊ីសាអូឌីតនៅតែដឹកនាំក្រុមចម្រុះ ប្រយុទ្ធជាមួយក្រុមហួធីគាំទ្រដោយអ៊ីរ៉ង់ដែលបានដណ្ដើមយករដ្ឋធានីសាណារបស់ប្រទេសយេម៉ែន កាលពីខែកញ្ញា ២០១៤។ 

📷 AP News

ads banner