ទីក្រុងភាគខាងលិច Lviv របស់អ៊ុយក្រែន 🇺🇦 រងការវាយប្រហារដោយរ៉ុក្កែតជាច្រើនគ្រាប់ កាលពីថ្ងៃទី២៦ មីនា ខណៈដែលទីក្រុងនេះជាជម្រករបស់ជនភៀសខ្លួនរាប់សែននាក់ ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីនៅថ្ងៃទី២៤ កុម្ភៈ មក

អត្ថបទដោយ៖
AMS OneMinute

អភិបាលខេត្ត Lviv លោក Maksym Kozytsky និយាយថា រ៉ុក្កែត២គ្រាប់ បានវាយប្រហារលើឃ្លាំងស្តុកប្រេងឥន្ធនៈមួយនៅជាយក្រុងភាគខាងកើត  និង២គ្រាប់ទៀតបានវាយប្រហារលើរោងចក្រយោធា។ ការវាយប្រហារនេះបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់រងរបួស។

ការវាយប្រហារថ្មីនេះ កើតឡើងស្របពេលដែលប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងបំពេញទស្សនកិច្ចនៅប៉ូឡូញ។

មកទល់ពេលនេះ សង្រ្គាមនៅអ៊ុយក្រែន បានសម្លាប់មនុស្សរាប់ពាន់នាក់ និងមានជនភៀសខ្លួនជិត ៤ លាននាក់ នេះបើយោងតាមអង្គការសហប្រជាជាតិ។

ប្រភព៖ Al Jazeera

ads banner