ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលទំនើបផ្នែក ត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។
អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង បានចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ដែលមានតម្លៃប្រមាណ ៨លានដុល្លារអាមេរិក ព្រមទាំងបំពាក់សម្ភារបរិក្ខារវេជ្ជសាស្រ្តទំនើប ដើម្បីពិនិត្យព្យាបាល និងវះកាត់ ធ្វើយ៉ាងណាបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីរពេទ្យព្រះ អង្គឌួង ឱ្យល្អប្រសើរមួយកម្រិតទៀត។
អគារថ្មីនៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង ដែលជាជំនួយឥតសំណង់របស់សាធារណរដ្ឋកូរ៉េ ខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ KOICA នេះ ជាចំណងមិត្តភាពសាមគ្គីភាពរបស់ភាគីកូរ៉េ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលកាន់តែរីកចំរើន ដែលជាតម្រូវការមួយសម្រាប់ប្រជាពលរដ្ឋ។
អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួងនេះ មានជាន់ផ្ទាល់ដី-ផ្នែកពិនិត្យជំងឺក្រៅ ឱសថស្ថាន បន្ទប់ធ្វើតេស្តការស្តាប់ បន្ទប់ព្យាបាល បន្ទប់ពិគ្រោះ បញ្ហារបង់ប្រាក់ កន្លែងផ្តល់ ព័ត៌មាន និងបន្ទប់សន្និសីទ GF – outpatient consultation room, pharmacy, Test room, Counter office, and conference room។
ជាន់ទី១-បន្ទប់ថែទាំអ្នកជំងឺមុនវះកាត់ បន្ទប់សម្រាកព្យាបាល VIP (គ្រែ២) បន្ទប់សម្រាកព្យាបាល (ចំនួន៣៦គ្រែ) 1F – Preparation room, Patient’s room: VIP Room (2 rooms, 2 beds) and Normal Room (6 rooms. 36 beds)។ ជាន់ទី២-បន្ទប់សង្គ្រោះបន្ទាន់(៤គ្រែ) បន្ទប់វះកាត់(៧បន្ទប់) បន្ទប់ថែទាំអ្នកជំងឺក្រោយវះកាត់(៤គ្រែ) បន្ទប់ដាក់ថ្នាំសណ្តំ និង ស្ពានចំនួន១ តភ្ជាប់ពីអគារត្រចៀក ច្រមុះ បំពង់ក ទៅអគារចក្ខុរោគ 2F – ICU (4 beds), Operation Room (7 rooms), Recovery room (4 beds), Anesthesia, and 1 connecting bridge from ENT Building to EYE Building។ ជាន់ទី៣-បន្ទប់ថែទាំអ្នកជំងឺមុនវះកាត់ បន្ទប់សម្រាកព្យាបាល VIP(គ្រែ២) បន្ទប់សម្រាកព្យាបាល(ចំនួន៣៦គ្រែ) 3F – Preparation room, Patient’s room: VIP Room (2 rooms, 2 beds) and Normal Room (6 rooms. 36 beds)។ ជាន់ទី៤-បន្ទប់ថែទាំអ្នកជំងឺមុនវះកាត់ បន្ទប់សម្រាកព្យាបាល VIP(គ្រែ២) បន្ទប់សម្រាកព្យាបាល (ចំនួន៣៦គ្រែ) 4F – Preparation room, Patient’s room: VIP Room (2 rooms, 2 beds) and Normal Room (6 rooms. 36 beds)។
គោលបំណងគម្រោង ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង ដែលជាមន្ទីរពេទ្យឯកទេសផ្នែកជំងឺត្រចៀក ច្រមុះ បំពង់ក នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ អគារជំងឺត្រចៀក ច្រមុះ បំពង់ក ថ្មីនេះមានទំហំសរុប៤,១៧៧.៩៤ម៉ែត្រការ៉េ មានគ្រែសរុបចំនួន១២៨ រួមមាន៖ផ្នែកពិនិត្យ ពិគ្រោះជំងឺក្រៅ បន្ទប់វះកាត់ បន្ទប់ក្រោយវះកាត់ និងបន្ទប់សង្គ្រោះបន្ទាន់ ៕ ដោយ វណ្ណលុក