ថៃឆ្លងថ្មីជិត ២៥០០០នាក់ ស្លាប់ ៨១នាក់ទៀត

បាងកក៖ ក្រសួងសុខាភិបាលថា នាព្រឹកនេះ បានប្រកាសថា មានករណីកូវីដ១៩ ថ្មីៗ ចំនួនជិត ២៥០០០នាក់ទៀត ស្លាប់ ៨១នាក់បន្ថែម ក្នុងរយៈពេល ២៤ម៉ោងមកនេះ។

ក្រសួងបានប្រកាស នាព្រឹកថ្ងៃទី២៨ មីនាថា ក្នុងចំណោមអ្នកកើតកូវីដ១៩ ថ្មីទាំង២៤៦៣៥នាក់ មានតែ៣៤នាក់ទេជាករណីនាំចូល ក្រៅពីនេះ សុទ្ធតែជាការឆ្លងក្នុងសហគមន៍។ ករណីថ្មីៗនេះ បើធៀបនឹងទិន្នន័យកាលពីថ្ងៃអាទិត្យ ធ្លាក់ចុះបន្តិច ទាំងអ្នកស្លាប់និងករណីថ្មី ក្នុងនោះ មានករណីថ្មី ២៥៨២១នាក់ ស្លាប់ ៨៤នាក់។

យ៉ាងណាក៏ដោយ ក្រសួងថា ក៏បន្តមានអ្នកជំងឺជាសះស្បើយវិញ ជាង២៥០០០នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយ។

ថៃមានករណីកូវីដ១៩ ដំបូងកាលពីដើមឆ្នាំ២០២០ ដោយមកទល់ពេលនេះ មានជាង៣.៥លាននាក់ហើយ ជាសះស្បើយវិញ ជាង១.៣លាននាក់ រីឯ អ្នកស្លាប់កើនដល់ ២៤៨៨០នាក់ គិតត្រឹមព្រឹកថ្ងៃទី២៨ មីនា ២០២២៕ ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner