កូវីដនៅវៀតណាម ធ្លាក់ចុះបន្តិច ស្លាប់ក៏ថយ

ហាណូយ៖ វៀតណាមបានធ្លាក់ចុះបន្តិច នូវចំនួនមនុស្សឆ្លងកូវីដ១៩ និងមនុស្សស្លាប់។ មួយរយៈចុងក្រោយ វៀតណាមមានអ្នកឆ្លងប្រចាំថ្ងៃ ជាង ១០ម៉ឺននាក់ ពេលខ្លះ មានដល់ ១២ម៉ឺននាក់។ ប៉ុន្តែ កាលពីម្សិលមិញ ក្រសួងសុខាភិបាលថា អ្នកឆ្លងប្រចាំថ្ងៃបានធ្លាក់ មកត្រឹមជាង ៩ម៉ឺននាក់ ខណៈមនុស្សស្លាប់វិញ ធ្លាក់មកក្រោម ៥០នាក់។

ក្រសួងថា កាលពីថ្ងៃទី២៧ មីនា វៀតណាមរកឃើញករណីថ្មី ៩១៩១៦នាក់ ស្លាប់ ៤៨នាក់ ជាចំនួនធ្លាក់ចុះបន្តិច បើធៀបនឹងការឆ្លងប្រចាំថ្ងៃ កាលពីប៉ុន្មានសប្តាហ៍មុន សុទ្ធតែលើស ១០ម៉ឺននាក់។

វៀតណាមមានអ្នកកើតកូវ១៩ កើនដល់ជិត ៩លាននាក់ហើយ ស្លាប់ជាង ៤.៣ម៉ឺននាក់ ចាក់វ៉ាក់សាំងបាន ប្រមាណ ២០៥លានដូសហើយ គិតត្រឹមយប់ថ្ងៃទី២៧ មីនា៕ ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner