អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់ ៤៨២លាន១១ម៉ឺននាក់ ក្នុងនោះស្លាប់ ៦លាន១៤ម៉ឺននាក់ និងជាសះស្បើយ ៤១៦លាន៥១ម៉ឺននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤៨២,១១៤,៤១៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,១៤៨,៣០២នាក់ និងជាសះស្បើយឡើងវិញ ៤១៦,៥១៦,៨៦៣នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨១,៦២១,៨៨៨នាក់ ស្លាប់ចំនួន ១,០០៣,៤៦៧នាក់ និងជាសះស្បើយចំនួន ៦៤,៤៥៧,០២៦នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,០២០,៧២៣នាក់ ស្លាប់ចំនួន ៥២១,០៦៦នាក់ និងជាសះស្បើយ ៤២,៤៨៣,៨២៩នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៩,៨៤២,៤១៨នាក់ ស្លាប់ ៦៥៨,៩២៦នាក់ និងជាសះស្បើយ ២៨,៤៩៧,៤៦៨នាក់៕ ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា