ប្រធានាធិបតីបារាំងព្រមានថា ជម្លោះនៅអ៊ុយក្រែននឹងកាន់តែធ្ងន់ធ្ងរឡើង ប្រសិនបើប្រើពាក្យសម្តីខ្វះការប្រុងប្រយ័ត្ន
អត្ថបទដោយ៖
ឈឹម ទីណា
ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ព្រមានថា ជម្លោះនៅអ៊ុយក្រែននឹងកាន់តែធ្ងន់ធ្ងរឡើង តាមរយៈការបោះពាក្យសម្ដី ឬសកម្មភាពនានាដែលគួរតែត្រូវបានជៀសវាង។
លោក ម៉ាក្រុង បានព្រមានបែបនេះ មួយថ្ងៃបន្ទាប់ពីសមភាគីអាមេរិកលោក ចូ បៃដិន បានហៅមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថា ជាអ្នកកាប់សម្លាប់ និងនិយាយថា លោកមិនគួរត្រូវបានអនុញ្ញាតឱ្យបន្តកាន់អំណាចឡើយ។
លោក ម៉ាក្រុង បានប្រាប់ទូរទស្សន៍បារាំង France 3 ថា លោកគ្រោងនឹងនិយាយជាមួយលោក ពូទីន អំពីស្ថានការណ៍នៅអ៊ុយក្រែនក្នុងរយៈពេលពីរថ្ងៃបន្ទាប់។ លោកបាននិយាយថា គោលដៅរបស់លោក គឺការសម្រេចបាននូវបទឈប់បាញ់ជាលើកដំបូងហើយបន្ទាប់មកគឺការដកទ័ពទាំងអស់របស់រុស្ស៊ី តាមរយៈមធ្យោបាយការទូត។ ប៉ុន្តែលោកថា រឿងនេះនឹងមិនអាចទៅរួចទេ បើសិនជាមានការបោះពាក្យសម្តី ឬការធ្វើសកម្មភាពនានាដោយមិនប្រុងប្រយ័ត្ន៕ ប្រភព៖ RT ប្រែសម្រួលដោយ ៖ ឈឹម ទីណា





ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។