ក្រុមហ៊ុន កូកា-កូឡា ដាក់ចេញយុទ្ធនាការ “សិរីសួស្តីចូលផ្ទះរីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ” ជូនដល់អតិថិជននៅកម្ពុជា
ភ្នំពេញ៖ ភេសជ្ជៈ កូកា-កូឡា ដែលជាម៉ាកយីហោភេសជ្ជៈពេញនិយមបំផុតនៅប្រទេសកម្ពុជា នាពេលថ្មីៗនេះ បានប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរជាមួយនឹងយុទ្ធនាការ “សិរីសួស្តីចូលផ្ទះរីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ” ពោលគឺជាយុទ្ធនាការឆ្នាំថ្មីមួយដែលត្រូវបានប្រារព្ធធ្វើឡើងជាមួយភាពរីករាយពិតប្រាកដរបស់សហគមន៍ និងការជួបជុំគ្នា។
លោក មាស វុត្ថា នាយកផ្នែកលក់ និងពាណិជ្ជកម្ម នៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានប្រសាសន៍ថា៖ តាមរយៈការទទួលទានអាហារជាមួយភេសជ្ជៈកូកា-កូឡាជុំគ្នានេះ យើងទាំងអស់គ្នាទទួលបានភាពរីករាយ និងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយនិងមនុស្សជាទីស្រលាញ់ មិនថាក្នុងន័យមិត្តភាព ឬសហគមន៍ ។ បន្ថែមពីលើយុទ្ធនាការនេះ សិល្បៈករ និងតារាល្បីៗ នឹងបង្ហាញខ្លួនតំណាងឱ្យកូកា-កូឡាក្នុងព្រឹត្តិការណ៍ «ភូមិសិរីសួស្តីកូកា-កូឡា» នៅតាមទីតាំង ដើម្បី “នាំមកវិញនូវភាពសប្បាយរីករាយ និងល្បែងប្រជាប្រិយប្រពៃណីជាតិ” នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង។
សិល្បៈករ និងតារាល្បីៗ នឹងចូលរួមលេងល្បែងប្រជាប្រិយដែលមានដូចជា៖ បោះអង្គុញ លាក់កន្សែង ដណ្ដើមស្លឹកឈើ ចោលឈូង វាយក្អម និងទាញព្រ័ត្រ។ ទន្ទឹមនឹងនេះ ក៏មានឱកាសថតរូប “Selfie” ជុំគ្រួសារ ដែលរូបនោះនឹងបង្ហាញផ្ទាល់លើអេក្រង់ LED នៅផ្សារទំនើបផងដែរ។ លើសពីនេះ សិល្បៈករ សិល្បៈការនី និងតារាល្បីៗមានឈ្មោះបោះសម្លេងនៅព្រះរាជាណាចក្រកម្ពុជាក៏នឹងមានវត្តមានក្នុងការប្រគុំតន្ត្រី ផងដែរ។
សិល្បៈករ និងតារាល្បីៗ នឹងអញ្ជើញចូលរួម«ភូមិសិរីសួស្តីកូកា-កូឡា» នៅតាមទីតាំងកម្មវីធីដូចកាលវិភាគខាងក្រោម៖
• ផ្សារ K-Mall ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែមីនា ពីម៉ោង៩ព្រឹក ដល់ ៩យប់
• ផ្សារទំនើបអ៊ីអន សែនសុខ ចាប់ពីថ្ងៃទី១ ដល់៣ ខែមេសា ពីម៉ោង៩ព្រឹក ដល់ ៩យប់
• ផ្សារទំនើប Exchange Square ចាប់ពីថ្ងៃទី៨ ដល់១០ ខែមេសា ពីម៉ោង៩ព្រឹក ដល់ ៩យប់
ទស្សនៈនៃ «សិរីសួស្តីចូលផ្ទះរីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ» របស់ភេសជ្ជៈ កូកា-កូឡា ជឿថា ភាពរីករាយអាចកើតមាននៅគ្រប់ទីកន្លែង ៕ ដោយ៖ ឈឹម ទីណា










