រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ណែនាំការងារអាទិភាពប្រាំមួយ ចំណុច ដល់ មន្ត្រីក្រោមឱវាទ

រតនគីរី៖ ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល ជាមួយ មន្ត្រី រាជ ការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តរតនគីរី កាល ពីចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានណែនាំការងារសំខាន់ៗដែល ជា ការងារ អាទិភាពចំនួនប្រាំមួយ ចំណុចដល់មន្រ្តី នៃ មន្ទីរ ពាណិជ្ជ កម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួត ប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្ត រតនគីរី ទាំងអស់ ត្រូវបន្តបដិបត្តិឱ្យបានខ្ជាប់ខ្ជួនដើម្បីឱ្យកា រ ងារ មានប្រសិទ្ធិភាពខ្ពស់ និងលទ្ធផលកាន់តែល្អប្រសើ។

គោលការណ៍សំខាន់ៗទាំងនោះរួមមាន៖

ទី១- មន្ត្រីទាំងអស់ ត្រូវ បន្តខិតខំពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិត ជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការ ស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ពីមន្រ្តីដែល មាន សមត្ថភាព និងជាពិសេសរួមសហការគ្នាចុះត្រួតពិនិត្យ ទំនិញដែលខូចគុណភាព នៅលើទីផ្សារឱ្យកាន់តែស្វាហាប់ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការពារ សុខភាពបងប្អូន កូនចៅរបស់ខ្លួនឯងដែរ។

ទី២- ត្រូវ ចេះ ប្រើប្រាស់មន្រ្តីឱ្យអស់លទ្ធភាពនិងបណ្តុះបណ្តាលមន្រ្តីដែលមានស្រាប់ទៅតាមជំនាញ។

ទី៣- មន្រ្តីទាំងអស់ត្រូវបន្ត សហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ ស៊ី ជម្រៅ របស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញគោល នយោបាយពាណិជ្ជកម្មសំដៅជួយសម្រួលពាណិជ្ជកម្ម ក្នុងការនាំចេញ និងសម្រួលដល់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។

ទី៤- បញ្ចៀសដាច់ខាតការទាមទារ កម្រៃ សេវា ក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រង សេវាសាធារណៈរវាងក្រសួងពាណិជ្ជកម្មនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ទី៥-ត្រូវបន្តជំរុញពង្រឹងបន្ថែម យន្តការ តាម ដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជ កម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើពាណិជ្ជកម្មទំនិញនៅតាមព្រំដែន ដោយប្រើ ប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងជំរុញយន្តការដោះស្រាយ បញ្ហា ដល់កសិករ ផលិតករ ដោយផ្តោតលើផលិតផលសក្តានុពល ចំនួន ៥មុខ មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ ដោយបង្កើតផ្សារចុងសប្តាហ៍នៅតាមបណ្តាខេត្តទាំង ១៨ ព្រមទាំងឧបត្ថម្ភទុន ផ្តល់កម្ចី និងកសាងហេដ្ឋារចនា សម្ព័ន្ធ គាំទ្រតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម។

រីឯទី៦-ជាចំណុចចុងក្រោគឺ ពេលចុះអនុវត្តន៍ការងារ ក្នុង ពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលនេះ និងដើម្បីរក្សាគម្លាតសង្គម មន្រ្តីរាជការទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

បន្ថែមពីលើការងារអាទិភាពដែលបានណែនាំខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងទៀតថា រាជរដ្ឋាភិបាល កម្ពុជា បាននិងកំពុងជំរុញការនាំចេញនិងបើកច្រក ទីផ្សារ បន្ថែមទៀតទាំងទីផ្សារក្នុងស្រុកតំបន់ និងទីផ្សារអន្តរជាតិ ផ្សេងៗទៀតក្រោមប្រព័ន្ធអនុគ្រោះពន្ធដែលកម្ពុជាសម្រេចបាននាពេលថ្មីៗនេះរួមមាន៖កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី ទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ និង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុង តំបន់ (RCEP) ជាដើម៕
ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner