វិបត្តិសេដ្ឋកិច្ច កំពុងរំខានដល់ជីវិតរស់នៅរបស់ប្រជាជននៅទូទាំងប្រទេសស្រីលង្កា ខណៈប្រទេសនេះត្រូវប្រឈមនឹងវិបត្តិកង្វះអាហារ និងឥន្ធនៈដែលមានតម្លៃថ្លៃហួសហេតុ ដែលកត្តានេះបានបណ្ដាលឱ្យមានការតវ៉ាប្រឆាំងនឹងប្រធានាធិបតីដែលកាន់អំណាច
វិបត្តិសេដ្ឋកិច្ចសព្វថ្ងៃ គឺដោយសារយុទ្ធសាស្រ្តសេដ្ឋកិច្ចមិនសមរម្យ។
ការនាំចេញមិនសូវទទួលបានផលច្រើន បណ្ដាលឱ្យមានការធ្លាក់ចុះនៃកំណើនផលិតផលក្នុងស្រុកសរុប (GDP)។ ជាក់ស្ដែង ការនាំចេញ មានចំនួន ២៦%នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០០៥ បានធ្លាក់ចុះដល់ ១៥%នៅឆ្នាំ ២០១០ និងធ្លាក់ដល់ ១៣%នៅឆ្នាំ ២០១៥។
ដោយឡែក សម្បទានពន្ធ ដែលរដ្ឋាភិបាលស្នើឱ្យបង់ពីអ្នកបង់ពន្ធលើប្រាក់ចំណូល និងតម្លៃបន្ថែម បណ្តាលឱ្យបាត់បង់ចំណូលប្រហែល ៦,៥ ពាន់លានដុល្លារ ឬ ៤%នៃ GDP ប្រចាំឆ្នាំ។
គោលការណ៍របស់រដ្ឋាភិបាល ក្នុងការបំប្លែងកសិកម្មរបស់ប្រទេស ទៅជាកសិកម្មសរីរាង្គពេញភ្លាមៗ បង្កឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ទិន្នផលក្នុងស្រុក ធ្វើឱ្យស្រីលង្កានាំចូលស្បៀងអាហារសំខាន់ៗ ដូចជា អង្ករ និងការហូរចូលនូវបំលាស់ប្តូររូបិយប័ណ្ណបរទេស ដែលខ្វះខាត។
រីឯ បំណុល បានកើនឡើងយ៉ាងខ្លាំងដល់ទៅ ១៧៣%ក្នុងអំឡុងពេល ២៥ខែចាប់ពីខែធ្នូ ២០១៩ ដែលនាំឱ្យទុនបម្រុងបរទេសធ្លាក់ចុះ និងបង្កើនល្បឿនអតិផរណាក្នុងស្រុកឱ្យកាន់តែលឿនបន្ថែមទៀត។
ប្រភព៖ New York Times