សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ចំនួន ២ពាន់ក្បាល ត្រូវបាននគរបាលខណ្ឌច្បារអំពៅ ប្រគល់ជូនប៉ុស្ដិ៍ទាំង៨ ក្នុងមូលដ្ឋាន
អត្ថបទដោយ៖
ធី ដា
ភ្នំពេញ៖ ក្រោមការឧបត្ថម្ភពីអភិបាលខណ្ឌច្បារអំពៅ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២២ បានប្រគល់សៀវភៅស្នាក់នៅ (ក២) ចំនួន ១០០០ក្បាល និងសៀវភៅគ្រួសារ (ក៤) ចំនួន ១០០០ក្បាល ជូនប៉ុស្ត៍រដ្ឋបាលទាំង៨ ដើម្បីយកទៅផ្តល់សេវាជូនប្រជាពលរដ្ឋ។
លោកវរសេនីយ៍ឯក ម៉ៅ សឿត បានប្រាប់ឱ្យដឹងថា សៀវភៅស្នាក់នៅ (ក២) និងសៀវភៅគ្រួសារ (ក៤)ខាងលើ បានការជួយឧបត្ថម្ភពីលោកចេង មុនីរ៉ា អភិបាល នៃគណអភិបាលខណ្ឌច្បារអំពៅ ៕ ដោយ ប៊ុនធី


ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕