ឯកឧត្តម រ័ត្ន វិរៈ អញ្ជើញឈ្វេងយល់អំពីជីវភាពរស់នៅប្រចាំថ្ងៃ និងបង្កើនភាពសិ្នតស្នាលជាមួយសមាជិកគណបក្ស និងទទួលយកនូវបញ្ហាប្រឈមនានាដើម្បីដោះស្រាយ
ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម រ័ត្ន វិរៈ អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សស្រុកអូរាំងឪ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ នាព្រឹកថ្ងៃអាទិត្យទី២៧ ខែមីនា ឆ្នាំ២០២២ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូន ជាប្រធានក្រុម គ្រួសារ សមាជិក សមាជិកាបក្ស នៃសាខាបក្សភូមិទួលសំបូរ ដើម្បីស្វែងយល់អំពីជីវភាពរស់នៅប្រចាំថ្ងៃ និងបង្កើនភាពសិ្នតស្នាលជាមួយសមាជិកគណបក្ស និងទទួលយកនូវបញ្ហាប្រឈមនានាដើម្បីដោះស្រាយ។
ឯកឧត្តមប្រធាន ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគណបក្សនៅមូលដ្ឋាន សមាជិកក្រុមប្រឹក្សាឃុំក្នុងតំណែង និងបេក្ខជនឈរឈ្មោះទាំងពេញសិទ្ធ និងបម្រុង និងក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវបង្កើនសកម្មភាពឱ្យបានជាប់ជាប្រចាំក្នុងការចុះតាមខ្នងផ្ទះគ្រួសារបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានឧបត្ថម្ភជូនសមាជិក សមាជិកាសាខាកបក្សទួលសំបូរ នំបុ័ងចំនួន ១០០ដើម និងម៉ាសចំនួន ១កេស ស្មើនឹង ២៥០០ម៉ាស ផងដែរ ៕ ដោយ / គ្រី សម្បត្តិ







