កម្លាំងចម្រុះខណ្ឌច្បារអំពៅ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយ និងគ្រឿងញៀន
ភ្នំពេញ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក យី ធារ៉ាត់ នាយករដ្ឋាបាល សាលាខណ្ឌច្បារអំពៅ រួមមាន៖ កម្លាំង សាលាខណ្ឌ នគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ កម្លាំងសាលាសង្កាត់ និងកម្លាំងប៉ុស្តិ៍ច្បារអំពៅ២ នៅវេលាម៉ោង២១ និង០០នាទីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅមុខបុ៉ស្តិ៍ច្បារអំពៅ២ ផ្លូវជាតិ លេខ១ ភូមិកណ្តាល សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ជនសង្ស័យខាងលើមានឈ្មោះ ឈួន ពេជ្រ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាធីភ្នំពេញ។ ចំណែកវត្ថុតាងដកហូតបានមាន ៖ ក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើរួចហើយ សមត្ថកិច្ចក៏បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ