កម្លាំងសមត្ថកិច្ចចម្រុះ បានដាក់គោលដៅត្រួតពិនិត្យ ពង្រឹងសន្តិសុខ-សុវត្ថិភាព ដល់បងប្អូនចូលទៅលេងក្នុងពិធីបុណ្យអុំទូក
ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩ បានចាប់ផ្តើមហើយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ថ្ងៃដំបូងនេះ កម្លាំងសមត្ថកិច្ចចម្រុះ បានដាក់គោលដៅត្រួតពិនិត្យ ពង្រឹង សន្តិសុខ-សុវត្ថិភាព ដល់បងប្អូនចូលទៅលេងក្នុងព្រះរាជពិធីបុណ្យ ឲ្យប្រព្រឹត្តទៅប្រកបដោយភាពសប្បាយ រីករាយ និងសន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាព ។
ការដាក់កងកម្លាំងឈរជើងនៅតាមគោលដៅបែបនេះ កន្លងមកទទួលបានជោគជ័យ និងការសាទរពី សំណាក់ បងប្អូនប្រជាពលរដ្ឋ នូវកម្លាំងល្បាត ថ្មើរជើង ដែលកម្លាំងបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមាន ភាពជឿជាក់ និងកក់ក្តៅ ក្នុងការមកចូលរួម កម្សាន្ត សប្បាយ ក្នុងព្រះរាជបុណ្យអុំទូក ។ យ៉ាងណាក៏ដោយនៅថ្ងៃព្រះរាជពិធីបុណ្យ អុំទូក នេះសមត្ថកិច្ចក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន និងធ្វើការសហការជាមួយសមត្ថកិច្ចផង ។
សូមបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាការ ប្រណាំងទូកងនៅមាត់ទន្លេឲ្យបានច្រើនកុះករ ឬទិញទំនិញតាមស្តង់តាំងពិព័រណ៍ ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញរួមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់ សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ។ ជាចុងក្រោយការដាក់គោលដៅដល់កម្លាំងសមត្ថកិច្ចបែបនេះគឺ ដើម្បីកុំឲ្យមានការ កកស្ទះ និងងាយស្រួល ដល់អ្នកថ្មើរជើងដើរចូល ទស្សនាកម្មវិធីកម្សាន្តនានា ៕ធ.ដ