ចេញពីធ្វើការត្រលប់ទៅផ្ទះ ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តមិនស្គាល់ម៉ាក់បើកបុកពេញទំហឹង។  ហេតុការណ៍នេះកើតមានឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចកែង និងផ្លូវទំនប់កប់ស្រូវ ស្ថិតនៅក្នុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង១១និង០៥នាទី នៅអាទិត្យ ថ្ងៃទី ៩ ខែវិច្ចិកា ឆ្នាំ២០១៩ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកHonda Scoopy សេរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2HT.2193 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅកើតទៅលិច តាមបណ្ដោយផ្លូវជាតិលេខ៤ ស្រាប់តែដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកស្របទិសគ្នាមកបុកពីក្រោយបណ្តាលឲ្យ បុរសដែរបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
 

សពជនរងគ្រោះមានឈ្នោះ យឿន សីហា ភេទ ប្រុសអាយុ២៥ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែង ស្រុកកំណើត រស់នៅក្នុងឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ក្រោយមកសមត្ថកិច្ចជំនាញក៏បានចុះមកកន្លែងកើតហេតុ រួចធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ។  ចំណែកឯសពជនរងគ្រោះ ត្រូវសាច់ញាតិបញ្ជូនយកទៅផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner