អ៊ុយក្រែន-សហរដ្ឋអាមេរិកព្រមព្រៀងគ្នាជំរុញឱ្យបណ្តារដ្ឋសហភាពអឺរ៉ុប ដាក់បន្ថែមសម្ពាធទណ្ឌកម្មឱ្យកាន់តែធ្ងន់ធ្ងរលើរុស្ស៊ី
អត្ថបទដោយ៖
ធី ដា
កៀវ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក អាឡិចស៊ី រ៉េសនីកូវ ថ្លែងថា លោកកំពុងមានអារម្មណ៍សុទិដ្ឋិនិយមដោយប្រយ័ត្នប្រយែង បន្ទាប់ពីកិច្ចពិភាក្សាជាមួយឥស្សរជនសំខាន់ៗរបស់រដ្ឋាភិបាលអាមេរិក ដែលដឹកនាំដោយលោកប្រធានាធិបតី ចូ បៃដិន នៅរដ្ឋធានី Warsaw ប្រទេសប៉ូឡូញ កាលពីថ្ងៃសៅរ៍។ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ល្លយដ៍ អូស្ទីន និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន ក៏បានចូលរួមកិច្ចប្រជុំនេះ រួមជាមួយនឹងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក ឌីមីទ្រី គូលេបា ផងដែរ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕