ប្រធានាធិបតីបារាំងលោក Emmanuel Macron ព្រមានថា ជម្លោះនៅអ៊ុយក្រែននឹងកាន់តែធ្ងន់ធ្ងរឡើង ប្រសិនបើមានភាគីណាប្រើពាក្យសម្តី ឬសកម្មភាពណាមួយដែលខ្វះការប្រុងប្រយ័ត្ន
អត្ថបទដោយ៖
AMS OneMinute
ការលើកឡើងបែបនេះរបស់លោក Macron បានកើតឡើង មួយថ្ងៃក្រោយពេលប្រធានាធិបតីអាមេរិកលោក Joe Biden បានហៅមេដឹកនាំរុស្ស៊ីលោក Putin ថាជាអ្នកកាប់សម្លាប់ និងមិនគួរត្រូវបានអនុញ្ញាតឱ្យបន្តកាន់អំណាចឡើយ។
លោក Macron គ្រោងនឹងនិយាយជាមួយលោក Putin អំពីស្ថានការណ៍នៅអ៊ុយក្រែនក្នុងរយៈពេលពីរថ្ងៃបន្ទាប់ ដោយរំពឹងថានឹងសម្រេចបាននូវបទឈប់បាញ់ជាលើកដំបូង មុននឹងឈានដល់ការដកទ័ពទាំងអស់របស់រុស្ស៊ី តាមរយៈមធ្យោបាយការទូត។
ប្រភព៖ RT