តួលេខចាក់វ៉ាក់សាំងកូវីដ១៩ ថយចុះជាងម្សិលមិញ (Video Inside)   

កម្ពុជាបានបន្តការចាក់វ៉ាក់សាំងដូសជំរុញខណៈការចាក់វ៉ាក់សាំងដូសមូលដ្ឋានស្ទើរគ្រប ដណ្តប់ពាសពេញប្រទេសទៅហើយ។

យោងតាមក្រសួងសុខាភិបាលតួលេខអ្នកចាក់វ៉ាក់ សាំងដូសទី៣ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ៧ពាន់ ១៦១នាក់ ដែលជា តួលេខចាក់កើនឡើងម្សិលមិញចំនួន ៤ពាន់ ៨៦៧នាក់ ។ គិតត្រឹមថ្ងៃនេះតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ បានសរុបចំនួន ៧លាន ៨៩ម៉ឺន ៤ពាន់ ៦៦នាក់ ។

ដោយឡែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ នៅថ្ងៃនេះ មានមនុស្សបានចាក់ ចំនួន ២ពាន់ ៨០៣នាក់ ដែលជាតួលេខចាក់តិចជាងម្សិលមិញ ។ កាលពីម្សិលមិញតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ មានសរុបចំនួន ៩ពាន់ ៣០នាក់ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ រយៈពេល ៧៤ថ្ងៃកន្លងមកនេះ ទើបបានចំនួន ១លាន ១៥ម៉ឺន ៤ពាន់ ២៧៩នាក់ ។

កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាននាក់, ការចាក់វ៉ាក់សាំង ដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានសម្រេចចំនួន ១៤លាន ៨១ម៉ឺន ៣៥៣នាក់ ដែលស្មើនឹង ៩២,៥៦ភាគរយ ។ ដោយឡែកក្នុងរយៈពេល ៣៣ថ្ងៃកន្លងមកនេះទៀត ការ ចាក់វ៉ាក់សាំងលើកុមារអាយុក្រោម ៥ឆ្នាំ បានចំនួន ២៩ម៉ឺន ៩ពាន់ ២១៣នាក់ ដែលស្មើនឹង ៤៨,៩៩ភាគរយ នៃគោលដៅចំនួនកុមារដែលត្រូវចាក់វ៉ាក់សាំងទូទាំងប្រទេស៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner