កម្ពុជាបានមេដាយមាស១គ្រឿងក្នុងការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ (Video Inside)
ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ដែលកម្ពុជាបានធ្វើជាម្ចាស់ ផ្ទះបានបញ្ចប់ទៅដោយកម្ពុជាបានស្ថិតក្នុងលំដាប់ទី៤, ក្រោមប្រទេសវៀតណាម, ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។
ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ មានរយៈ ពេល៣ថ្ងៃគឺពីថ្ងៃទី២៥ដល់២៧មីនា ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកីឡាការ៉ាតេ នៃសាកលវិទ្យា ល័យភូមិន្ទភ្នំពេញដោយមានការចូលរួមពីអត្តពលិកជិត២០០នាក់នៃប្រទេសជាសមាជិកអាស៊ានទាំងអស់លើកលែងតែ ប្រទេសមីយ៉ាន់ម៉ានិងប្រទេសប្រុយណេដែលមានកីឡាករ ឆ្លង កូវីដ-១៩មិនអាចមកចូលរួមបាន។
ក្រុមអត្តពលិកកីឡាការ៉ាតេវៀតណាម បានឈរកំពូលតារាងដោយបាន ឈ្នះមេដាយ សរុប ១៣គ្រឿង ក្នុងនោះមាស ៥, ប្រាក់ ៥ និងសំរឹទ្ធ ៣គ្រឿង។ ប្រទេស ឥណ្ឌូ នេស៊ី ឈរលំ ដាប់លេខ២ ឈ្នះមេដាយសរុប ១៤គ្រឿង រួមមានមាស ៥, ប្រាក់ ៣ និងសំរឹទ្ធ ៦ គ្រឿង។ ប្រទេសម៉ាឡេស៊ី ឈរលំដាប់លេខ៣ ដោយឈ្នះមេដាយសរុប ១២គ្រឿង មាស ៥, ប្រាក់ ៣ និងសំរឹទ្ធ ៤គ្រឿង ។ ចំណែកកម្ពុជាស្ថិតក្នុងលំដាប់ទី៤ដោយបានដណ្តើមមេដាយ បាន៧គ្រឿងក្នុងនោះមាស១, ប្រាក់ ១ និងសំរឹទ្ធ ៥គ្រឿង។ ប្រទេសថៃដែលមិនបានទទួលមេ ដៃមាស បានស្ថិតក្នុងលំដាប់ទី ៥ដោយទទួលបានមេដាយ៩គ្រឿង រូមមានប្រាក់៣និងសំរិទ្ធ ២គ្រឿង។ ប្រទេសហ្វីលីពីន ឈរលេខ៦ ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ។ ប្រទេសឡាវ ឈរលេខ៧ ដោយឈ្នះ មេដាយសំរឹទ្ធ ២គ្រឿង ។ ចំណែកសិង្ហបុរី ពុំទទួលបានមេដាយអ្វី នោះទេ ។
អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជាលោក វ៉ាត់ ចំរើន បានថ្លែងថា ការរៀបចំនេះ គឺជា ការវិនិច្ឆ័យអំពីកម្រិតបច្ចេកទេសនៃការរៀបចំសមត្ថភាព និងគុណផលរបស់កីឡាករកម្ពុជា នៅមុនការត្រៀមប្រកួត កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។