ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៧ខ្នង (Video Inside)
បាតុភូតខ្យល់កន្ត្រាក់ក្នុងខេត្តកំពង់ឆ្នាំង បានធ្វើឱ្យផ្ទះប្រជាពលរដ្ឋ៧ខ្នងបានរងការខូចខាត ប៉ុន្តែមិនមានករណីរងគ្រោះថ្នាក់ដល់ជីវិតមនុស្សនិងសត្វឡើយ។
សេចក្តីរាយការណ៍ខេត្តបានបញ្ជាក់ថាហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងនៅថ្ងៃទី ២៧មីនានៅក្នុង ភូមិដំរីបរ ឃុំអភិវឌ្ឍន៍ នៃស្រុកទឹកផុស។ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងដាស់តឿនដល់ប្រជាពលរដ្ឋក្នុងសប្តាហ៍នេះ ត្រូវប្រុងប្រយ័ត្ន ចំពោះ ករណី គ្រោះធម្មជាតិ ខណៈ កម្ពុជាទទួលរងឥទ្ធិពលពីជ្រលង សម្ពាធទាប ឥណ្ឌា ក្នុងកម្រិតពី ខ្សោយទៅមធ្យម និងសម្ពាធទាបតូចៗផ្សេងទៀត ដែលកើតឡើងផ្ទាល់ ដោយកន្លែងជា អន្លើផងដែរ។