អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់ ៤៨៣លាន៤៧ម៉ឺននាក់ ក្នុងនោះស្លាប់ ៦លាន១៥ម៉ឺននាក់ និងជាសះស្បើយ ៤១៧លាន ៥៦ម៉ឺននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤៨៣,៤៧៨,៨៦៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,១៥១,៨៦២នាក់ និងជាសះស្បើយឡើងវិញ ៤១៧,៥៦៨,៩៧៩នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨១,៦៥៧,៨៥៤នាក់ ស្លាប់ចំនួន ១,០០៤,២៤៣នាក់ និងជាសះស្បើយចំនួន ៦៤,៦៨២,៦៧៣នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,០២១,៧២២នាក់ ស្លាប់ចំនួន ៥២១,០៩៨នាក់ និងជាសះស្បើយ ៤២,៤៨៣,៨២៩នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៩,៨៥២,៣៤១នាក់ ស្លាប់ ៦៥៩,០១២នាក់ និងជាសះស្បើយ ២៨,៥៥០,៣១១នាក់ ៕ ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា