សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ។
សូមជម្រាបថា បើតាម ក្រសួងការបរទេស លោកស្រី Louise Mushikiwabo អញ្ជើញ មក បំពេញ ទស្សនកិច្ច ផ្លូវការ នៅ ព្រះរាជាណាចក្រ កម្ពុជា ចាប់ពី ថ្ងៃទី ២៨ ដល់ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ ដែល ទស្សនកិច្ច នេះ ធ្វើឡើង តប តាម ការអញ្ជើញ របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ កម្ពុជា ។
នៅក្នុង អំឡុងពេល នៃ ទស្សនកិច្ច ផ្លូវការ នៅ កម្ពុជា លោកស្រី ល្វី ស មូ ស៊ី គី វ៉ា បូ នឹង អញ្ជើញ ចូលជួប សម្តែង ការគួរសម ចំពោះ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ។ លោកស្រី នឹងចូលរួម ជា អធិបតី ជាមួយ លោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង កិច្ចការនារី ដឹកនាំ ជំនួប ជាមួយ សហគ្រិន ជា ស្ត្រី កម្ពុជា ។
បេសកកម្ម សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ហ្វ្រ ង់ កូ ហ្វូ នី លើកដំបូង នៅ អាស៊ីអាគ្នេយ៍ នេះ ដែល សហការ រៀបចំ ដោយ ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ និង អង្គការ OIF មាន បំណង លើកកម្ពស់ ជំរុញ និង សម្រួល ដល់ ការផ្លាស់ប្តូរ ពាណិជ្ជកម្ម នៅក្នុង តំបន់ សេដ្ឋកិច្ច ហ្វ្រ ង់ កូ ហ្វូ ន តាមរយៈ កិច្ចសហប្រតិបត្តិការ ថ្មី រវាង ប្រទេស កម្ពុជា និង ស្ថាប័ន ហ្វ្រ ង់ កូ ហ្វូ ន ។
នៅក្នុង ជំនួប ជាមួយ ថ្នាក់ដឹកនាំ កម្ពុជា រួមទាំង សម្តេច តេ ជោ ហ៊ុន សែន ផង នឹង ផ្តោត សំខាន់ ជាពិសេស ទៅលើ វិស័យ ចម្បងៗ ចំនួន ៣ រួមមាន វិស័យ ឌីជីថល ថាមពល កកើត ឡើងវិញ និង ក សិ – ឧស្សាហកម្ម ។ តួអង្គ ជាង ១៣០ នាក់ មកពី ស្ថាប័ន សាធារណៈ និង វិស័យ ពាណិជ្ជកម្ម កម្ពុជា ព្រមទាំង ក្រុមហ៊ុន អន្តរជាតិ ហ្វ្រ ង់ កូ ហ្វូ ន ជិត ៧០ ក្រុមហ៊ុន នឹងចូលរួម ក្នុង ព្រឹត្តិ ការណ៍ នេះ ។
នៅក្នុង អំឡុងពេល ស្នាក់នៅ រាជធានី ភ្នំពេញ លោកស្រី ល្វី ស មូ ស៊ី គី វ៉ា បូ នឹង អញ្ជើញ ដាក់ កម្រងផ្កា នៅ មណ្ឌល តម្កល់ ព្រះ បរម រូប ដើម្បី គោរព វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះ បរម រតន កោដ្ឋ ដែលជា បិតា ស្ថាបនិក មួយរូប ក្នុងចំណោម បិតាស្ថាបនិក នៃ អង្គការ OIF៕ ដោយ វណ្ណលុក