សមាជិកក្រុមឧទ្ទាមម្នាក់ទៀតនៅខណ្ឌឫស្សីកែវ ប្រកាសឈប់គាំទ្ររាល់សកម្មភាពទាំងឡាយរបស់ទណ្ឌិត សម រង្ស៊ី និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ)៖ អតីតសមាជិករបស់អតីតគណបក្សសង្គ្រោះជាតិ លោក លឹម ហុងគៀង ម្នាក់ទៀតហើយ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានប្រកាសដើរចេញពី CNRP និងឈប់គាំទ្ររាល់សកម្មភាពទាំងឡាយរបស់ទណ្ឌិត រង្ស៊ី ចាប់ពីពេលនេះតទៅ។

ការប្រកាសដើរចេញ ដោយសារក្រុមគ្រួសារមិនពេញចិត្ត និងឈប់គាំទ្ររាល់សកម្មភាពទាំងឡាយរបស់ទណ្ឌិត សម រង្ស៊ី របស់អតីតសមាជិកដ៏សកម្ម នៃអតីតគណបក្សសង្គ្រោះជាតិ លោក លឹម ហុងគៀង រូបនេះបានធ្វើឡើងនៅចំពោះមុខលោក ប្រាជ្ញ សីហា សមាជិកអចិន្ត្រៃយ៍ និងប្រធានគណៈឃោសនាអប់រំខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី ប្រធានគណបក្សខណ្ឌ នារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោក លឹម ហុងគៀង បានអំពាវនាវថា «បង-ប្អូនលោកទាំងអស់ ទាំងអ្នកនៅក្នុងស្រុក និងក្រៅស្រុក គឺសុទ្ធសឹងជាសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ដូច្នេះហើយ ទើបរូបលោកសម្រេចចិត្តឈប់គាំទ្រសកម្មភាពទាំងឡាយ របស់អតីតមេបក្សប្រឆាំងតទៅទៀតហើយ ព្រោះគ្មានបានការអ្វីទាំងអស់»។ លោកថា ម្យ៉ាងទៀតរាល់សកម្មភាព ដែលលោកបានធ្វើកន្លងមក ក៏ក្រុមគ្រួសារលោក មិនពេញចិត្តជាមួយរូបលោកដែរ៕

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner