មន្ត្រីយោធាម្នាក់ ស្រែកថានៅភ្នំពេញកំពុងតែបាញ់គ្នាពេញភ្នំពេញ ត្រូវកម្លាំងអាវុធហត្ថខណ្ឌដង្កោចាប់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោចាប់ខ្លួននៅវេលាម៉ោង ១៤ និង០០នាទីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ករណីបំផុសបំផុលព័ត៌មាន(គេបាញ់គ្នាពេញភ្នំពេញ)ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ។
     ជនសង្ស័យរូបនេះមានឈ្មោះ ហង់ សុទិនា ឋានន្តរស័ក្ត អនុសេនីយ៍ឯក តួនាទី ជំនួយការដឹកជញ្ជូនទីចាត់ការសុខាភិបាលនៃអគ្គបញ្ជាការ ដែលមានទីលំនៅផ្ទះលេខ២៥៨  ផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ។ ដោយជនខាងលើនេះបានចូលរួមបំផុសបំផុលថាភ្នំពេញមានគេបាញ់គ្នាពេញភ្នំពេញ ទើបបានជាមានការរាយការណ៍មកប្រធានភូមិហើយប្រធានភូមិបានរាយការណ៍មក អ.ហ ខណ្ឌដង្កោទើបកម្លាំងចុះទៅឃាត់ខ្លួនជនខាងលើមក អ.ហ ខណ្ឌដង្កោតែម្តង។
    យោងតាមសម្ដីមេភូមិបញ្ជាក់ថា ជនខាងលើជាសកម្មជនសង្គ្រោះជាតិអស់រយៈពេល០៣អាណត្តិហើយនិងធ្លាប់ចូលរួមហែរបក្សសង្គ្រោះជាតិជាញឹកញាប់(នៅពេលរដូវបោះឆ្នោត)។
  បច្ចុប្បន្ននេះ ជនខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ បញ្ចូនទៅបញ្ចាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner