សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដាល់និងពិសារអំបុក ជាមួយពលរដ្ឋខេត្តត្បូងឃ្មុំ

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញទទួលទានអំបុកសាមគ្គី អំបុកថែជាតិ សាសនា និងព្រះមហាក្សត្រ ជាមួយប្រជាពលរដ្ឋ នៅភូមិអន្លង់ជ្រៃ ស្រុកពញាក្រែក នាខេត្តត្បូងឃ្មុំ យ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត  នាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ការទទួលទានអំបុកនាពេលនេះ គឺអំបុកដ៏ឆ្ងុយឆ្ងាញ់ទើបដាល់ថ្មី ទទួលទានជាមួយចេកទុំ ទឹកដូង និងស្ករផែន។ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ ព្រមទាំង ប្រជាកសិករ នៅក្នុងភូមិអន្លង់ជ្រៃ បានអញ្ជើញដាល់អំបុកដោយផ្ទាល់។

នៅក្នុងឱកាសរីករាយ ដែលប្រារព្ធធ្វើនៅភូមិកំណើតផ្ទាល់ សម្តេចប្រធានរដ្ឋសភា បាននិពន្ធកំណាព្យខ្លីមួយ និយាយពីអំបុកសាមគ្គីនៃគ្រួសារខ្មែរ ក្នុងការថែរក្សាសុខសន្តិភាព ផ្ញើជូនជនរួមជាតិ កម្សាន្តអារម្មណ៍ ទៀតផង។

សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទំាងអស់ រួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការការពារសុខសន្តិភាព ដែលកម្ពុជាទទួលបានដោយលំបាកកន្លងមកនោះ។

សម្តេចអគ្គមហាពញចក្រី ហេង សំរិន បានលើកឡើងថា “បងប្អូនជនរួមជាតិទំាងក្នុងនិងក្រៅប្រទេស រួមគ្នាជាធ្លុងមួយពង្រឹងសាមគ្គីភាពជាតិ ការពារឲ្យបាននូវសុខសន្តិភាព ដែលយើងខិតខំរកមកដោយលំបាក និងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើន ជាបន្តបន្ទាប់ទៀត”។

សម្តេចប្រធានរដ្ឋសភា  បានជូនពរដល់ប្រជាពលរដ្ឋទំាងអស់សប្បាយរីករាយ មានសុភមង្គលគ្រប់ក្រុមគ្រួសារ ដោយបានគូសបញ្ជាក់ដូច្នេះ “បងប្អូន កូនក្មួយ ជនរួមជាតិទំាងអស់ មានសុខភាពល្អ សុភមង្គល និងវិបុលភាពក្នុងក្រុមគ្រួសារ និងសប្បាយរីករាយក្នុងឱកាសឈប់សម្រាកបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ដែលជាប្រពៃណីដ៏ថ្លៃថ្លា របស់ជាតិយើង”។

ខ្លឹមសារកំណាព្យដែលសម្តេចប្រធានរដ្ឋសភា បាន   និពន្ធ មានអត្ថន័យ ដូចខាងក្រោម៖

“អំបុកដូងខ្ចីប្រពៃណីខ្មែរ ចេកទុំផងដែរ  ខែពេញបូណ៌មី

កត្តិកធ្លាក់ខ្យល់ ជុំញាតិប្រុសស្រី អកអំបុកស្រូវថ្មីសប្បាយអឺងកង។

អំបុកសាមគ្គី អំបុកសាមគា អំបុកការពារ  ប្រជាជាតិខ្មែរ

ការពារមហាក្សត្រ រាជាដែនខ្មែរ សន្តិភាព ហូរហែ នគររុងរឿង”៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner