កំណើនសេដ្ឋកិច្ចវៀតណាមថយចុះ នៅត្រីមាសដំបូង ព្រោះបញ្ហាសាំង

ហាណូយ៖ កំណើនសេដ្ឋកិច្ចរបស់វៀតណាមបានធ្លាក់ចុះក្នុងត្រីមាសទីមួយឆ្នាំ ២០២២ ដោយសារការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ និងការកើនឡើងតម្លៃប្រេងបានរារាំងដល់ការស្ទុះងើបឡើងវិញនៃឧស្សាហកម្ម និងអាជីវកម្ម។

យោងតាមការប៉ាន់ស្មានរបស់ការិយាល័យស្ថិតិទូទៅរបស់វៀតណាមបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបបានកើនឡើង ៥,០៥% ក្នុងរយៈពេលបីខែដំបូងក្នុងឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននេះធ្លាក់ចុះពីអត្រា ៥,២២% ដែលបានរាយការណ៍នៅកន្លងមកសម្រាប់ត្រីមាសចុងក្រោយ នៃឆ្នាំ២០២១។

កំណើននៅត្រីមាសទីមួយនេះក៏មានកម្រិតទាបជាងការព្យាករជាមធ្យមដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Bloomberg ផងដែរ ដែលបានស្ទង់មតិលើសេដ្ឋវិទូចំនួន៧នាក់។ ការស្ទង់មតិនេះបានឱ្យដឹងថា សេដ្ឋកិច្ចរបស់វៀតណាមនឹងកើនឡើង ៥,៥ភាគរយ ឯណោះ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner