មេដឹកនាំសិង្ហបុរី៖ វត្តមានយោធាអាមេរិកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកពិតជាមានសារៈសំខាន់ចំពោះសន្តិភាពជានិរន្តរ

វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង ថ្លែងថា ប្រទេសរបស់លោកជឿជាក់ថា វត្តមានរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកពិតជាមានសារៈសំខាន់ ចំពោះសន្តិភាពជានិរន្តរ ស្ថិរភាព និងភាពរីកចម្រើននៅក្នុងតំបន់ទាំងមូល ហើយសិង្ហបុរីនឹងបន្តគាំទ្រវត្តមានយោធាអាមេរិកនៅក្នុងតំបន់អាស៊ី។

ការលើកឡើងបែបនេះរបស់លោក លី បានកើតមានឡើងក្នុងកំឡុងកំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិក សម្រាប់ការបំពេញទស្សនកិច្ចរយៈពេល ៧ថ្ងៃជាលើកដំបូងនៅក្រោមរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។ លោក លី បានធ្វើដំណើរទៅដល់មន្ទីរបញ្ចកោណកាលពីរសៀលថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) មុននឹងត្រូវជួបជាមួយលោក បៃដិន ហើយលោកក៏បានថ្លែងសុន្ទរកថាមុនជំនួបជាមួយលោក អូស្ទីន ផងដែរ។

ថ្លែងនាឱកាសនោះ លោក លី សៀនឡុង បានបញ្ជាក់ដូច្នេះថា សហរដ្ឋអាមេរិក និងសិង្ហបុរីមានទំនាក់ទំនងទ្វេភាគីខាងវិស័យការពារជាតិនឹងគ្នាយ៉ាងល្អឥតខ្ចោះ និងជាយូរអង្វែងមកហើយ ដែលជាធាតុផ្សំមួយយ៉ាងសំខាន់សម្រាប់ ភាពជាដៃគូដ៏រឹងមាំរវាងប្រទេសទាំងពីរ៕ ប្រភព៖ CNA ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner