មន្រ្តីចិន៖ ទំនាក់ទំនងចិន-រុស្ស៊ីមិនផ្តោតលើភាគីទីបីណាមួយឡើយ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin នៅថ្ងៃពុធបញ្ជាក់ថា ទំនាក់ទំនងចិន-រុស្ស៊ី រួមមានការមិនចងសម្ព័ន្ធភាព មិនប្រឈមមុខដាក់គ្នា និងមិនផ្តោតលើភាគីទីបីណាមួយឡើយ។

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានធ្វើការកត់សម្គាល់ដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលសួរអំពីទំនាក់ទំនងចិន-រុស្ស៊ី។

លោក Wang បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា គ្មានពិដានសម្រាប់កិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី គ្មានពិដានសម្រាប់យើងក្នុងការខិតខំដើម្បីសន្តិភាព គ្មានពិដានសម្រាប់យើងដើម្បីការពារសន្តិសុខ និងគ្មានពិដានសម្រាប់យើងប្រឆាំងនឹងអនុត្តរភាព៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner